ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គ្រូមត្តេយ្យសិក្សា



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 07 ថ្ងៃ នៃថ្ងៃធ្វើការ

គ្រូមត្តេយ្យសិក្សា




ថ្ងៃប្រកាស: 2026-03-13
ដាក់ពាក្យមុនថ្ងៃ: 2026-06-13
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Officer
កម្រិតអាជីពក្រុមហ៊ុន
សាលារៀន អន្ដរទ្វីប អាមេរិកាំង
កម្រឹតវប្បធម៍
Bachelor Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
2 +

ការពិពណ៌នាការងារ៖

១. សមត្ថភាពបច្ចេកទេសគរុកោសល្យ
ក. ការងារគរុកោសល្យ(ការបង្រៀន)
• គោរពម៉ោងពេលបង្រៀនឱ្យបានទៀងទាត់ និងជាប្រចាំ។
• រៀបចំបំណែងចែកកម្មវិធីសិក្សាលម្អិតដែល​ខ្លួនបង្រៀន ឱ្យស្របតាម​បំណែងចែកកម្មវិធីសិក្សាគោលរបស់​ក្រសួងអប់រំ​​ យុវជន និងកីឡា​។                 
• រៀបចំ​កិច្ចតែងការបង្រៀនប្រចាំថ្ងៃ ប្រចាំសប្តាហ៍(ត្រៀមមេរៀន)។
• ផលិត និងប្រើប្រាស់នូវសម្ភារឧបទេស​(ការបង្កើតដោយផ្ទាល់ដៃ​ ឬការទិញស្រាប់) ដែលទាក់ទងនឹងខ្លឹមសារមេរៀនឱ្យមានលក្ខណៈសម្បូរ​បែប ក្នុងដំណើរការបង្រៀនសិស្ស។
• អនុវត្តន៍វិធីសាស្រ្តបង្រៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌល។
អនុវត្តន៍​ និងដឹកនាំលើកម្មវិធីសិក្សាស្រាវជ្រាវរបស់សិស្សដូចជា៖
• សិក្សាស្រាវជ្រាវតាមដំណើរទស្សនកិច្ចសិក្សា​ កម្មសិក្សា។
• សិក្សាស្រាវជ្រាវតាមសកម្មភាពសិក្សាក្រៅថ្នាក់​ ក្នុងបណ្ណាល័យ។
• សិក្សាស្រាវជ្រាវតាមការពិសោធ។
• សិក្សាស្រាវជ្រាវតាមឯកសារសោតទស្សន៍។
• ផ្សេងៗ​ …។ 
• អនុវត្តន៍ការវាយតម្លៃប្រចាំខែ​​ លើការសិក្សារបស់សិស្ស​ តាមរយៈ​គោលការណ៍​៥០% ​លើសកម្មភាពសិក្សាក្នុងថ្នាក់ (កិច្ចការផ្ទះ ឬការស្រាវជ្រាវ​២០%  សំណួរQuiz ឬសំណួរផ្ទាល់មាត់​ ឬពិនិត្យសៀវភៅ១០%  វិន័យ និងសីលធម៌១០% សកម្មភាពក្នុងថ្នាក់៥%  អវត្តមាន៥%) ​ និង៥០% លើការប្រឡងប្រចាំខែ ​​ ប្រកបដោយភាពហ្មត់ចត់ តឹងរ៉ឹង និង​ម៉ឺងម៉ាត់កម្រិតខ្ពស់បំផុត ធានាឱ្យបាន​នូវតម្លាភាព និងគុណភាពលើ​សមត្ថភាពពិតប្រាកដរបស់សិស្ស។
• តាមដានលើការសិក្សារបស់សិស្ស លើកទឹកចិត្ត  និងរិះរកគ្រប់មធ្យោបាយ ​លើ​បច្ចេកទេសបង្រៀន ដើម្បីជួយដល់សិស្សដែលរៀនខ្សោយក្នុងថ្នាក់។
• សិក្សាស្រាវជ្រាវបន្ថែមលើវិធីសាស្រ្តល្អៗក្នុងការបង្រៀន និងបង្កើតនូវ​វប្បធម៌ចែករំលែកគ្នា​រាល់​បទពិសោធ​​​​ការងារ។

ខ. កិច្ចការគ្រប់គ្រងថ្នាក់
• ត្រួតពិនិត្យឯកសណ្ឋាន កាតសិស្ស សក់​ ក្រចកដៃ ​ផាត់មុខ និង​វត្តមានសិស្សជាប្រចាំ រៀងរាល់ម៉ោងបង្រៀន។
• ត្រួតពិនិត្យអនាម័យ សណ្តាប់ធ្នាប់ថ្នាក់រៀន ​និងតុកៅអីក្នុងថ្នាក់ (គ្មានការគូសវាស) ជាប្រចាំរៀងរាល់ម៉ោងបង្រៀន។
• ចូលរួមសន្សំសំចៃទឹកភ្លើង និងការប្រើប្រាស់វាំងននក្នុងម៉ោងបង្រៀន បត់បែនតាមស្ថានភាពជាក់ស្តែង។
• ចូលរួម និងសហការការងារសិក្សាធិការរបស់សិស្សជាមួយការិយាល័យ​សិក្សា អ្នកប្រឹក្សាសាលា ចាងហ្វាងទទួលបន្ទុក តាមនីតិវិធីការងារ ​និង​បទបញ្ជាផ្ទៃក្នុងដែលមានចែង។
• ប្រតិបត្តិនូវការងារផ្សេងៗដែលកំណត់ដោយចាងហ្វាងទទួលបន្ទុក។
• រៀចបំតុបតែងថ្នាក់តាមនិយាមគរុកោសល្យ។
• អប់រំណែនាំសិស្សឱ្យគោរពបទបញ្ជាផ្ទៃក្នុងសាលា មានសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅ។
• រៀបបំក្រុមសណ្តាប់ធ្នាប់ថ្នាក់រៀន។
• ត្រួតពិនិត្យសារពើភណ្ឌថ្នាក់រៀនរបស់ខ្លួន។

គ. ប្រជុំបច្ចេកទេសគរុកោសល្យ
• ចូលរួមប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ ឬប្រចាំខែ តាមក្រុមបច្ចេកទេសរបស់ខ្លួនឱ្យបានទៀងទាត់​ និងគោរពតាមនីតិវិធី​ការងារ​​ និងគោលការណ៍នៃការប្រជុំក្រុមបច្ចេកទេស។
• ចែករំលែកបទពិសោធ សមត្ថភាព ផ្លាស់ប្តូរយោបល់ បង្ហាញហេតុផល ការយល់ឃើញ យ៉ាងសកម្មក្នុងក្របខណ្ឌពិភាក្សាដើម្បីអភិវឌ្ឍន៍គរុកោសល្យ។
• មានរបាយការណ៍ និងកំណត់ហេតុប្រជុំបច្ចេកទេសត្រឹមត្រូវ និងរក្សាទុកក្នុងសៀវភៅរដ្ឋបាលគ្រូ។
• រៀបចំការបង្រៀនថ្នាក់និទស្សន៍តាមកម្រិតថ្នាក់។

២. ការងាររដ្ឋបាលថ្នាក់រៀន
• គ្រប់គ្រង រៀបចំ ចងក្រង រក្សាទុក (Soft Copy and Hard Copy) សម្ភារឧបទេស សម្ភារសិក្សា កិច្ចតែងការបង្រៀន​ មេរៀនសង្ខេប​ បំណែងចែកកម្មវិធីសិក្សា និងស្នាដៃសិក្សាស្រាវជ្រាវនានា (រួមទាំង​សិស្ស ឬគ្រូខ្លួនឯង​ ​និងក្រុមបច្ចេកទេស)​។ ល។
• រៀបចំវិញ្ញាសា និងអត្រាកំណែប្រឡងប្រចាំខែ ពាក់កណ្តាលឆមាសលើកទី១ ពាក់កណ្តាលឆមាសលើកទី២​  ឆមាសលើកទី១ និងឆមាសលើកទី២ ប្រកបដោយ​គុណភាព និងបច្ចេកទេស។​
• ចូលរួមជាគណៈកម្មការប្រឡង  គណៈមេប្រយោគ  អនុរក្ស តាមការចាត់តាំងពីចាងហ្វាងទទួលបន្ទុក។
• ផ្តល់របាយការណ៍ប្រចាំត្រីមាសឱ្យចាងហ្វាងទទួលបន្ទុកផ្ទាល់អំពីការអនុវត្តបំណែងចែកកម្មវិធីសិក្សា​ ឬដំណើរការ​នៃ​ការបង្រៀន លទ្ធផលសិក្សារបស់សិស្ស (លទ្ធផលវិជ្ជាមាន និងចំណុចដែលត្រូវអភិវឌ្ឍន៍) តាមខែ​នីមួយៗ។
• បញ្ចូលពិន្ទុប្រឡងប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស ក្នុងប្រព័ន្ធពិន្ទុ (System Scoring) និងផ្តល់របាយការណ៍ពិន្ទុជូនផ្នែកលេខាធិការ តាមកាលបរិច្ឆេទដែលសាលាបានកំណត់។
• រៀបចំដំណើរការប្រឡងប្រចាំខែ
• សរសេរពិន្ទុ និងមតិយោបល់ផ្សេងៗចូលក្នុងសៀវភៅតាមដានការសិក្សាសិស្សតាមខែ និងតាមឆមាសនីមួយៗ។
• សរសេរពិន្ទុចូលក្នុងសៀវភៅសិក្ខាគារិកចាប់ពីកម្រិតសិក្សាថ្នាក់ទី៤ឡើងទៅ។
• សរសេរសៀវភៅរដ្ឋបាលថ្នាក់រៀនមានដូចជា សៀវភៅសម្រង់អត្ថបទ សៀវភៅកំណែតែងសេចក្តី សៀវភៅវេន សៀវភៅកំណត់ហេតុសិស្ស សៀវភៅសម្រង់អវត្តមានសិស្ស។

៣. ការអប់រំសីលធម៌
• ចូលរួមសកម្មភាពផ្សេងៗរបស់សាលា សម្រាប់ផ្តល់នូវការអប់រំសីលធម៌ សុជីវធម៌ដល់សិស្សានុសិស្ស។
• នៅឱ្យកៀកជាមួយនឹងសិស្ស ដើម្បីក្តាប់យកព័ត៌មាន ក៏ដូចជាស្ថានភាពជាក់ស្តែង ព្រមទាំងបញ្ជូននូវព័ត៌មានទាំងឡាយណា​ដែលមានបញ្ហាទៅកាន់ផ្នែកដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ​ និង​​ជំនួយឱ្យទាន់ពេលវេលា។
• ធ្វើខ្លួនជាគំរូល្អ​ទៅកាន់សិស្សានុសិស្ស និងបុគ្គលិករួមការងារ​។
• ផ្តល់ និងផ្សព្វផ្សាយនូវតម្លៃ នៃសីលធម៌ សុជីវធម៌ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេអាចចូលរួមអភិវឌ្ឍន៍សង្គម។
• ជំរុញ និងលើកទឹកចិត្តសិស្សឱ្យមានសេចក្តីក្លាហាន មានទំនួលខុសត្រូវ និងប្រឹក្សាយោបល់ឱ្យពួកគេមាន​សីលធម៌ និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គម។
• ចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មានល្អៗដល់សិស្សានុសិស្ស និងប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុង របស់​សាលាជានិច្ច។

៤. ការចូលរួមកម្មវិធីរបស់សាលា
• មើលសណ្តាប់ធ្នាប់ និងវិន័យសិស្សនៅពេលចេញលេង និងកម្មវិធីផ្សេងៗរបស់សាលា តាមការចាត់តាំងដោយចាងហ្វាងទទួលបន្ទុក។
• ចូលរួមសកម្មភាពសាលាផ្សេងៗ ដូចជាការប្រកួតសមត្ថភាពសិស្ស កម្មវិធីប្រចាំឆ្នាំ...។
• ចូលរួមដឹកនាំសិស្សចុះកម្មសិក្សា និងដំណើរទស្សនកិច្ចសិក្សា តាមការចាត់តាំងដោយចាងច្វាងទទួលបន្ទុក។
• ជួបអ្នកអាណាព្យាបាលសិស្សជាមួយអ្នកប្រឹក្សាយោបល់ ចាងហ្វាង ចាងហ្វាងរងទទួលបន្ទុកស្តីពីការសិក្សា វិន័យ សីលធម៌ សុជីវធម៌របស់សិស្ស។

៥. ទំនាក់ទំនងផ្សេងៗ
• បង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្ស ក្រុមការងារ ក្រុមបច្ចេកទេស ចាងហ្វាង ចាងហ្វាងរងទទួលបន្ទុក នាយក/នាយិកាចាងហ្វាង និងប្រធានសាលា។
• រក្សាឱ្យបាននូវព័ត៌មានជាលក្ខណៈបុគ្គល និងព័ត៌មានរួមរបស់ស្ថាប័ន។
• រក្សានូវទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកនៅខាងក្នុង និងខាងក្រៅផ្នែករបស់ខ្លួន។
• គោរព​ប្រតិបត្តិតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់​សាលារៀន អន្តរទ្វីប អាមេរិកាំងឱ្យបាន១០០%។
• ផ្តល់ និងគោរពតម្លៃគ្នាទៅវិញទៅមកតាមឋានានុក្រមការងារ។
• ត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកអាណាព្យាបាលសិស្ស។
• ចែករំលែកបទពិសោធន៍ការងារដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្សេងទៀត។
• ផ្តល់ព័ត៌មាន និងពិភាក្សាជាមួយអ្នកប្រឹក្សាសិក្សាសាលា ចាងហ្វាងទទួលបន្ទុក មាតាបិតា ឬអ្នក​អាណាព្យាបាល សិស្ស  ឬប្រឹក្សាយោបល់ជាមួយសិស្សភ្លាមៗនៅពេលមានបញ្ហាបន្ទាន់ណាមួយ​កើតឡើង៕

 

លក្ខខណ្ឌជ្រើសរើស៖
• មានបរិញ្ញាបត្រ  ​លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។​  
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ​លើកម្មវិធីដូចជា​ Ms. Office​​, Internet E-mail។ល។
• មានបទពិសោធបង្រៀនលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។  
• មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀនលើការងារប្រតិបត្តិដោយភាពឯករាជ្យ ម្ចាស់​ការ និងទំនួលខុសត្រូវ      ខ្ពស់។ 
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ ឬសមត្ថភាពផ្សេងៗទៀតនៃការអប់រំ។​ 
• មានស្មារតីជាក្រុមក្នុងការបំពេញការងារ។​ 
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ​លើកម្មវិធីដូចជា​ Ms. Office​​, Internet E-mail។ល។ 
• មានចំណេះដឹងលើភាសាបរទេស​ជាពិសេសលើផ្នែកភាសាអង់គ្លេស។ 
• មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាសិស្ស។ 
• មានសមត្ថភាពគ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធ។
• មានសមត្ថភាពធ្វើការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។

WORK CONDITIONS/ លក្ខខណ្ឌការងារៈ 
• មានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ(ពេលវេលាមានការបើកទូលាយ)។
• ចូលបម្រើការងារពីម៉ោង7:30 ដល់ម៉ោង11: 30នាទីព្រឹក និងចូលវិញម៉ោង1:30នាទីដល់ម៉ោង5:30នាទី ល្ងាច(សម្រាប់គ្រូបង្គោលបឋមសិក្សា) និងគ្រូបង្គោលក្រោមមត្តេយ្យ មត្តេយ្យសិក្សាចូលបម្រើការងាចាប់ពីម៉ោង7:20 ដល់ម៉ោង11:20ព្រឹក រសៀលចាប់ពីម៉ោង1:20 ដល់ម៉ោង5:20ល្ងាច។
• ស្ត្រីភេទត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។
• គោរព និងប្រតិបត្តិតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង។
• មានមនសិការខ្ពស់លើវិជ្ជាជីវៈជាគ្រូបង្រៀន ឬជាអ្នកអប់រំ។
• ធ្វើជាគំរូល្អដល់សិស្សានុសិស្ស និងបុគ្គលិកផ្សេងៗ។
• មានការបើកចិត្តទូលាយ(open mind)ក្នុងការទទួលយកនូវអ្វីដែលថ្មីដើម្បីការរីកចម្រើន។ 
• បំពេញការងារដោយភាពឯករាជ្យ ម្ចាស់ការ និងការច្នៃប្រឌិតខ្ពស់។ 
• ផ្តល់ និងគោរពតម្លៃគ្នាទៅវិញទៅមកតាមឋានានុក្រមការងារ។
• មានការបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់។ 
•​ ចូលរួមសកម្មភាព ឬកម្មវិធីផ្សេងៗដែលសាលា ឬស្ថាប័នតម្រូវការចាំបាច់៕

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ចំណាំ៖ ក្រុមការងារយើងខ្ញុំនឹងទទួលយកតែឯកសារប្រវត្តិរូបណាដែលមានរូបថត និងមានទម្រង់ជាប្រភេទឯកសារ PDF ប៉ុណ្ណោះ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក