ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គ្រូកុំព្យូទ័រ



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 07 ថ្ងៃ នៃថ្ងៃធ្វើការ

គ្រូកុំព្យូទ័រ




ថ្ងៃប្រកាស: 2026-11-01
ដាក់ពាក្យមុនថ្ងៃ: 2026-12-30
ចាក់អង្រែ, ចំការដូង
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Officer
កម្រិតអាជីពក្រុមហ៊ុន
សាលារៀន អន្ដរទ្វីប អាមេរិកាំង
កម្រិតវប្បធម៌
Bachelor Degree
ស្វែងរក
2 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
2 +

ការពិពណ៌នាការងារ៖

១. សមត្ថភាពបច្ចេកទេសគរុកោសល្យ៖
ក). ការងារគរុកោសល្យ  (ការបង្រៀន)៖
• គោរពម៉ោងពេលបង្រៀនឱ្យបានទៀងទាត់ និងជាប្រចាំ
• បង្កើត ​និងអភិវឌ្ឍន៍ជាប្រចាំលើបំណែងចែកកម្មវិធីសិក្សាគ្រប់កម្រិតដែល​ខ្លួនបង្រៀនឱ្យស្របតាម​បំណែងចែកកម្មវិធីសិក្សាគោលរបស់​សាលារៀន អន្តរទ្វីប អាមេរិកាំង              
• អនុវត្តន៍ឱ្យទៀងទាត់​ និងជាប្រចាំលើការកសាង/ អភិវឌ្ឍន៍/កែសម្រួល លើ​កិច្ចតែងការបង្រៀន ​ប្រចាំថ្ងៃ/ ប្រចាំសប្តាហ៍
• ផលិត និងប្រើប្រាស់នូវសម្ភារឧបទេស​ (ការបង្កើតដោយផ្ទាល់ដៃ​ ឬការ ទិញស្រាប់) ដែលទាក់ទងនឹងខ្លឹមសារមេរៀនឱ្យមានលក្ខណៈសម្បូរ​បែបក្នុងដំណើរការបង្រៀនសិស្ស
• អនុវត្តន៍វិធីសាស្រ្តបង្រៀនតាមគោលវិធី “សិស្សមជ្ឈមណ្ឌល”  ​
• បង្រៀនទ្រឹសី្តតិច ហើយនាំសិស្សចូលបន្ទប់អនុវត្តន៍កុំព្យូទ័រឱ្យបានច្រើន
• រៀបចំបង្កើតកម្រងសំណួរ​ ឬវិញ្ញាសា និងអត្រាកំណែ ប្រឡងប្រចាំខែ ពាក់កណ្តាលឆមាសលើកទី១ ពាក់កណ្តាលឆមាសលើកទី២​  ឆមាសលើកទី១ និងឆមាសលើកទី២ ប្រកបដោយ​គុណភាព បច្ចេកទេស គន្លឹះ និងច្បាស់លាស់លើ ទម្ងន់-ប្រភេទ​នៃសំណួរ និងទម្រង់បែបបទនៃ វិញ្ញាសា
• អនុវត្តន៍ការវាយតម្លៃប្រចាំខែ​​ លើការសិក្សារបស់សិស្ស​ តាមរយៈ​គោលការណ៍​៥០% ​លើសកម្មភាពសិក្សាក្នុងថ្នាក់ (កិច្ចការផ្ទះ ឬការ ស្រាវជ្រាវ​២០%  សំណួរQuiz ឬសំណួរផ្ទាល់មាត់​ ឬពិនិត្យសៀវភៅ១០% វិន័យ និងសីលធម៌១០% សកម្មភាពក្នុងថ្នាក់៥%  អវត្តមាន៥%) ​ និង៥០% លើការប្រឡងប្រចាំខែ ​​ ប្រកបដោយភាពហ្មត់ចត់ តឹងរ៉ឹង និង​ម៉ឺងម៉ាត់ កម្រិតខ្ពស់បំផុត • • • • ធានាឱ្យបាន​នូវតម្លាភាព និង គុណភាពលើ​សមត្ថភាពពិតប្រាកដរបស់សិស្ស
• តាមដានលើការសិក្សារបស់សិស្ស លើកទឹកចិត្ត  និងរិះរកគ្រប់មធ្យោបាយលើ​បច្ចេកទេសបង្រៀន ដើម្បីជួយដល់សិស្សដែលរៀនខ្សោយក្នុងថ្នាក់
• សិក្សាស្រាវជ្រាវបន្ថែម លើវិធីសាស្រ្តល្អៗក្នុងការបង្រៀន និងបង្កើតនូវ​វប្បធម៌ចែករំលែកគ្នា​រាល់​បទពិសោធន៍​​​​ការងារ។

ខ). កិច្ចការគ្រប់គ្រងថ្នាក់៖
• ត្រួតពិនិត្យសិស្សលើឯកសណ្ឋាន កាតសិស្ស សក់​ ក្រចកដៃ ​ផាត់មុខ និង​វត្តមានសិស្សជាប្រចាំ រៀងរាល់ម៉ោងបង្រៀន
• ត្រួតពិនិត្យអនាម័យ សណ្តាប់ធ្នាប់ថ្នាក់រៀន ​និងតុកៅអីក្នុងថ្នាក់ (គ្មានការគូសវាស) ជាប្រចាំរៀងរាល់ម៉ោងបង្រៀន
• ចូលរួមសន្សំសំចៃទឹកភ្លើង និងការប្រើប្រាស់វាំងននក្នុងម៉ោងបង្រៀន បទបែនតាមស្ថានភាពជាក់ស្តែង
• ចូលរួម និងសហការការងារសិក្សាធិការរបស់សិស្សជាមួយការិយាល័យ​សិក្សា អ្នកប្រឹក្សាសាលា ចាងហ្វាងទទួលបន្ទុក តាមនីតិវិធីការងារ ​និង​បទបញ្ជាផ្ទៃក្នុងដែលមានចែង
• ប្រតិបត្តិនូវការងារផ្សេងៗដែលកំណត់ដោយចាងហ្វាងទទួលបន្ទុក។

គ). ប្រជុំបច្ចេកទេសគរុកោសល្យ៖
• ចូលរួមប្រជុំបច្ចេកទេស ប្រចាំសប្តាហ៍ ឬប្រចាំខែ តាមក្រុមបច្ចេកទេស របស់ខ្លួនឱ្យបានទៀងទាត់​ និងគោរពតាមនីតិវិធី​ការងារ​​ ឬ/និង គោលការណ៍នៃការប្រជុំក្រុមបច្ចេកទេស
• ចែករំលែកបទពិសោធន៍ សមត្ថភាព ផ្លាស់ប្តូរយោបល់ បង្ហាញហេតុផល/ ការយល់ឃើញ យ៉ាងសកម្មក្នុងក្របខណ្ឌពិភាក្សាដើម្បីអភិវឌ្ឍ គរុកោសល្យ។
• មានរបាយការណ៍ និងកំណត់ហេតុប្រជុំបច្ចេកទេសត្រឹមត្រូវ និងរក្សាទុកក្នុង សៀវភៅរដ្ឋបាលគ្រូ។

២. ការអប់រំសីលធម៌៖
• ចូលរួមសកម្មភាពផ្សេងៗរបស់សាលាសម្រាប់ផ្តល់នូវការអប់រំសីលធម៌ដល់សិស្សានុសិស្ស
• នៅឱ្យកៀកជាមួយនឹងសិស្ស ដើម្បីក្តាប់យកព័ត៌មាន ក៏ដូចជា ស្ថានភាពជាក់ស្តែងរបស់សិស្ស ព្រមទាំងបញ្ជូននូវព័ត៌មានទាំងឡាយណា​ ដែលជាបញ្ហាទៅកាន់ផ្នែកដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ​  និង​​ជំនួយឱ្យទាន់ពេលវេលា
• ធ្វើខ្លួនជាគំរូល្អ​ ទៅកាន់សិស្សានុសិស្ស និងបុគ្គលិករួមការងារ​
• ផ្តល់ និងផ្សព្វផ្សាយនូវតម្លៃ និងសីលធម៌ដល់សិស្ស ដើម្បីឱ្យពួកគេអាច បញ្ចូលខ្លួន និងអភិវឌ្ឍខ្លួននៅក្នុងសង្គម។

៣. ការងាររដ្ឋបាល៖
• គ្រប់គ្រង រៀបចំ ចងក្រង រក្សាទុក (Soft Copy or/and Hard Copy) លើវិញ្ញាសា និងអត្រាកំណែប្រឡងប្រចាំខែ ពាក់កណ្តាល​ឆមាស ឆមាស សម្ភារឧបទេស និងសម្ភារសិក្សា កិច្ចតែងការបង្រៀន​ និងមេរៀនសង្ខេប​បំណែងចែកកម្មវិធីសិក្សា ស្នាដៃសិក្សាស្រាវជ្រាវនានា (រួមទាំង​សិស្ស ឬគ្រូខ្លួនឯង​ ​និងក្រុមបច្ចេកទេស)​
• ចូលរួមជាគណៈកម្មការប្រឡង  គណៈមេប្រយោគ  អនុរក្ស តាមការតែងតាំង/​ ចាត់តាំងពីចាងហ្វាងទទួលបន្ទុក
• ផ្តល់របាយការណ៍ប្រចាំខែឱ្យចាងហ្វាងទទួលបន្ទុកផ្ទាល់អំពីការអនុវត្តន៍ បំណែងចែក កម្មវិធីសិក្សា​ ឬដំណើរការ​នៃ​ការបង្រៀន លទ្ធផលសិក្សា របស់សិស្ស (លទ្ធផលវិជ្ជាមាន និងចំណុចដែលត្រូវអភិវឌ្ឍ) តាមខែ​នីមួយ
• បញ្ចូលពិន្ទុប្រឡងប្រចាំខែ ពាក់កណ្តាលឆមាស ឆមាសក្នុងប្រព័ន្ធពិន្ទុ (Data base) និងផ្តល់របាយការណ៍ពិន្ទុជូនផ្នែកលេខាធិការតាម កាលបរិច្ឆេទដែលសាលាបានកំណត់។
• ប្រតិបត្តិនូវការងារផ្សេងៗដែលកំណត់ដោយចាងហ្វាងទទួលបន្ទុក៕

 

លក្ខខណ្ឌជ្រើសរើស៖
• មានបរិញ្ញាបត្រព័ត៌មានវិទ្យា
• មានសមត្ថភាពក្នុងការបង្រៀន Microsoft Office and Design 
• មានបទពិសោធន៍បង្រៀនជាក់ស្តែងពីរ(០២)ឆ្នាំ​យ៉ាងតិច
• មានចំណេះដឹងលើភាសាបរទេស​ (ភាសាអង់គ្លេស...)
• មានលទ្ធភាព/សមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់​ការ ទទួលខុសត្រូវខ្ពស់ និង​ទាមទារការគ្រប់គ្រងតិចតូចពីគណៈគ្រប់គ្រង
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ៕

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ចំណាំ៖ ក្រុមការងារយើងខ្ញុំនឹងទទួលយកតែឯកសារ ប្រវត្តិរូបណាដែលមានរូបថត លិខិតស្នើសុំការងារ និងមានទម្រង់ជាប្រភេទឯកសារ PDF ប៉ុណ្ណោះ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក